ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ក្រោយពីបានបិទបញ្ចប់កម្មវិធីបង្វឹកបុគ្គលិក លើប្រធានបទ “មាគ៌ាជាប្រធានក្រុមឆ្នេីមលំដាប់ ISO” ក្រុមការងារព្រីម៉ា បានរៀបកម្មវិធីជួបជុំពិសារ អាហារពេលល្ងាច ដើម្បីស្វាគមន៍ដល់ថ្នាក់ដឹកនាំថ្មីៗ និងអបអរសាទរចំពោះសមិទ្ធិផលដែលសម្រេចបានកន្លងមក។
ភាពស្និតស្នាល បង្កប់ដោយស្នាមញញឹម ដ៏កក់ក្ដៅ ទទួលស្វាគមន៍ សមាជិកថ្មីៗ របស់យេីង គឺជា សក្ខីកម្មមួយយ៉ាង ប្រត្យក្ស ថា យេីងគឺជាមហាគ្រួសារព្រីម៉ាតែមួយ ឈរលេីជំនឿជឿទុកចិត្តគ្នា គោរពផ្ដល់តម្លៃអោយគ្នា ឆ្ពោះទៅកាន់គោលដៅរួមមួយនោះគឺ ក្លាយជាក្រុមហ៊ុនឈានមុខនៅកម្ពុជា។


